សម្តេចតេជោ ហ៊ុន សែន រំលឹករឿងរ៉ាវឈឺចាប់ ក្នុងគ្រាព្រាត់ប្រាស់ប្រពន្ធកូននាសម័យសង្គ្រាម ខណៈសល់៤ថ្ងៃទៀត ជាខួបលើកទី៣៨ ថ្ងៃសម្តេចជួបជុំប្រពន្ធ និងកូនវិញ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ជាថ្មីម្តងទៀត បានសរសេររៀបរាប់នូវទុក្ខវេទនា ការឈឺចាប់ខ្លោចផ្សា ព្រាត់ប្រាស់ប្រពន្ធកូន ដោយសារតែសង្គ្រាម នៅក្នុងរបបអាវខ្មៅ ប្រល័យពូជសាសន៍ ប៉ុល ពត ខណៈដែលសស់តែ៤ថ្ងៃទៀតប៉ុណ្ណោះ ជាខួបលើកទី៣៨ (២៤ កុម្ភៈ ១៩៧៩-២៤ កុម្ភៈ ២០១៧) នៃថ្ងៃដែលសម្តេចតេជោ បានជួបជុំភរិយា និងកូនប្រុសវិញ។ ក្រៅតែពីការរៀបរាប់ក្តីឈឺចាប់ ទឹកភ្នែកហូររាប់លានដំណក់ ក្នុងសម័យសង្គ្រាមហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ ប្រកាសអះអាងការពារសន្តិភាពនៅកម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ៖ «ទោះតម្លៃណាក៏ដោយត្រូវ ការពារសន្តិភាពឱ្យបាន​ និងមិនត្រូវអត់ឱនអ្នកណាក៏ដោយ ដែលបំផ្លាញសន្តិភាព​ និងបង្កឱ្យមានចលាចល»។ សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចទាំងស្រុងយ៉ាងដូច្នេះថា៖ «ថ្ងៃ​ ២៤​ កុម្ភៈ ឆ្នាំ​២០១៧​ ខាងមុខនេះ ជាខួបលើកទី៣៨ នៃថ្ងៃដែលខ្ញុំបានជួបភរិយា​ … Continue reading សម្តេចតេជោ ហ៊ុន សែន រំលឹករឿងរ៉ាវឈឺចាប់ ក្នុងគ្រាព្រាត់ប្រាស់ប្រពន្ធកូននាសម័យសង្គ្រាម ខណៈសល់៤ថ្ងៃទៀត ជាខួបលើកទី៣៨ ថ្ងៃសម្តេចជួបជុំប្រពន្ធ និងកូនវិញ